ខេត្តកំពង់ឆ្នាំង ៖ ក្រោមបទបញ្ជាលោកឧត្តមសេនីយ៍ទោ សេង ធារិន ប្រធានគណៈបញ្ជាការឯកភាពដឹកនាំបង្ក្រាប បទល្មើសនេសាទខុសច្បាប់គ្រប់ប្រភេទ នៅបឹងទន្លេសាប នៅយប់ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង ០៩និង០០នាទី កម្លាំងបញ្ជាការដ្ឋានតំបន់សឹករងកំពង់ឆ្នាំង ដឹកនាំដោយលោក ប៊ី រស្មីចន្នី មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានសហការជាមួយ កងពលតូចថ្មើជើងលេខ៥១ យោធភូមិភាគទី៥ និងវរៈសេនាតូចកាំភ្លើងធំ ធ្វើការចុះត្រួតពិនិត្យ និងឃាត់ឡានបានចំនួន ១គ្រឿង ម៉ាកMYUNDRI ស្លាកលេខ(កំពង់ធំ 3A-1997) ដឹកជញ្ជូនលៀសខុសច្បាប់ចំនួន20តោន នៅចំណុចភូមិសាស្ត្រ ភូមិអង់ឃ្លាំ ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ។

ប្រភពពីសមត្ថកិច្ចអោយដឹងថា រថយន្តខាងលើធ្វើការដឹកលៀសចេញពីចំណុចកំពង់ឃ្លាំង ស្រុកដំដែក ខេត្តសៀមរាប ឆ្ពោះទៅលក់បន្តនៅប្រទេសវៀតណាម ។ ក្នុងសមត្ថកិច្ចបានពិនិត្យឃើញថា រថយន្តខាងលើ គ្មានលិខិតអនុញ្ញាតដឹកលៀសនោះទេ ចំណែកឯតៃកុងឡានបានរត់គេចខ្លួនបាត់។

បច្ចុប្បន្ន ក្រុមការងារសហការណ៍យកលៀសទាំង២០តោននោះ ចាក់លែងក្នុងដែនធម្មជាតិវិញ ដោយឡែករថយន្តយកមករក្សាទុកនៅកន្លែងសមត្ថកិច្ច ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់ ៕

