ខេត្តបាត់ដំបង! កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកសង្កែ ក្រោមការដឹកនាំរបស់លោកវរសេនីយ៍ទោ យុត តុងហូ ដែលជាអធិការ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាប៉ុន បានធ្វេីការបង្ក្រាបឃាត់ខ្លួនជនសង្ស័យចំនួន០២ក្រុម ក្រោយពួកគេធ្វើសកម្មភាពវាយប្រហារគ្នានៅក្នុងកម្មវិធីមង្គលការ។

កិច្ចប្រតិបត្តិការឃាត់ខ្លួនក្រុមជនសង្ស័យខាងលើនេះធ្វើឡើងក្រោយពួកគេធ្វើសកម្មភាពបង្កការអុកឡុក ដោយយកកៅអីវាយនិងយកកែវចានគប់គ្នាទៅវិញទៅមកនៅវេលាម៉ោង ២២និង៣០នាទី ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ នៅចំណុចកម្មវិធីមង្គលការមួយកន្លែង ស្ថិតនៅក្នុងក្រុមទី១៥ ភូមិបឹងទឹម ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង។

ដែលជនសង្ស័យក្រុមទី០១ មានគ្នាចំនួន០៤នាក់ /ទី០១.ឈ្មោះ ប៉ែន ឃាង ទី០២.ឈ្មោះ ថា សេងថាវ /ទី០៣.ឈ្មោះ ពឿត សឿន /ទី០៤.ឈ្មោះ ពឿត ពិសិទ្ធ និងក្រុមទី០២ មានគ្នាចំនួន០៤នាក់ ដែលទី/០១.ឈ្មោះ ជាតិ វី /ទ៏០២.ឈ្មោះ ឃឿន ខេមរ៉ាក់ ហៅចុប /ទី០៣.ឈ្មោះ កយ វៃ និងទី០៤.ឈ្មោះ សុខុន ឃុន ទាំង០៨នាក់រស់នៅស្រុកសង្កែ ខេត្តបាត់ដំបង។

ក្រោយពីឃាត់ខ្លួន ក្រុមជនសង្ស័យខាងលើត្រូវបានផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលស្រុកសង្កែ កំពុងកសាងសំណុំដើម្បីចាត់ការតាមនីតិវិធីច្បាប់។

