អាជ្ញាធរខេត្តតាកែវ ចុះពិនិត្យមើលសង្វាក់ផលិតកម្ម មណ្ឌលសិប្បកម្មដូងតាកែវ យកវត្ថុធាតុដើម ពីទឹកដូង សាច់ដូង ស្រកីដូង និងត្រឡោកដូង មកកែច្នៃជាផលិតផល ប្រើប្រាស់មួយចំនួន និងចំណីអាហារ ឃុំគុស ស្រុកត្រាំកក់

 

តាកែវ៖ នាព្រឹថ្ងៃអង្គារ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានដឹក នាំគណប្រតិភូរដ្ឋបាលខេត្តតាកែវ អញ្ជើញអមដំណើរជាមួយ លោកជំទាវ ឧកញ៉ា អគ្គមហាឧបាសិកា សិរីករុណា បុទុមរតន៍បណ្ឌិត ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន។

អញ្ជើញទសន្សកិច្ចសិប្បកម្មដូងតាកែវ ដើម្បីទាញយកផលប្រយោជន៍ពីទឹកដូង សាច់ដូង និងកាកសំណល់ពីផ្លែដូង មានស្រកីដូង និងត្រឡោកដូង កែច្នៃមកជាផលិតផលចំណីអាហារ និងវត្ថុប្រើប្រាស់ មួយចំនួនទៀតលក់ជូនអតិថិជន និងចូលរួមលើកស្ទួយជីវភាពប្រជាជនក្នុងតំបន់ នៅភូមិសាស្រ្តឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ ។

សូមបញ្ជាក់ផងដែរ៖ សិប្បកម្មដូងតាកែវ ក៏បានជួយផ្តល់ឱកាសការងារ និងជួយបង្ហាត់បង្រៀនចំណេះជំនាញការងារជាច្រើន ដល់បងប្អូនដែលពិការភាព និងស្ត្រីដែលពុំមានលទ្ធភាពរកការងារធ្វើនៅកន្លែងឆ្ងាយផ្ទះថែមទៀតផងដែរ ៕

error: Content is protected !!