មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ឆ្នាំង បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្ដីពី នីតិវិធីបច្ចេកទេស នៃការអនុវត្តប្រព័ន្ធ SARMIS ជំនាន់ថ្មី

នាព្រឹកថ្ងៃអង្គារ ៨កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦

មន្ទីសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ឆ្នាំង បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្ដីពី នីតិវិធីបច្ចេកទេស នៃការអនុវត្តប្រព័ន្ធ SARMIS ជំនាន់ថ្មី (Version 2) ជូនដល់មន្ទីរ-អង្គភាពជំនាញ និងរដ្ឋបាលខេត្ត ក្នុងខេត្តកំពង់ឆ្នាំង។

កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោក អ៊ូ ជួបកុសល ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត និងលោក ហ៊ិន សុវ៉ាន់នី អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ព្រមទាំងមានការចូលរួមពីលោក លោកស្រីតំណាងរដ្ឋបាលខេត្ត, តំណាងមន្ទីរ-អង្គភាពជំនាញ ក្នុងខេត្តកំពង់ឆ្នាំង និងមន្ត្រីជំនាញមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត។

កិច្ចប្រជុំផ្យព្វផ្សាយនេះក្នុងគោលបំណង បញ្ច្រៀបការយល់ដឹង ក្នុងការអនុវត្តប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន SARMIS ជំនាន់ថ្មី (Version2) ដើម្បីឱ្យការកត់ត្រាទ្រព្យសម្បត្តិរបស់រដ្ឋ មានប្រសិទ្ធភាព ច្បាស់លាស់ និងត្រឹមត្រូវ ស្របតាមនីតិវិធី។

 

error: Content is protected !!