ឆ្លងចរន្តអគ្គីសនី បណ្ដាលឱ្យឆេះផ្ទះ១ខ្នងអស់ទាំងស្រុង នៅឃុំស្រែថ្មី ស្រុករលាប្អៀរ

 

ខេត្តកំពង់ឆ្នាំង ៖ មានករណីអគ្គីភ័យមួយបានកើតឡើង បង្កអោយឆេះផ្ទះ១ខ្នង និងសម្ភារៈមួយចំនួនទៀត ។ ករណីនេះនៅម៉ោង១៥ និង៣០នាទីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ ស្ថិតនៅចំណុចភូមិព្រៃមាន់ ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចអោយដឹងថា ម្ចាស់ផ្ទះមានឈ្មោះ នួន ចាន់ធី ភេទប្រុស អាយុ៤៧ឆ្នាំ និងប្រ ពន្ធឈ្មោះ ចាន់ សុផល អាយុ៤៦ឆ្នាំ រស់នៅភូមិ/ឃុំ កើតហេតុខាងលើ ។ ក្នុងករណីនេះបណ្តាលអោយឆេះផ្ទះ១ខ្នង ទាំងស្រុង ធ្វើអំពីឈើ ជញ្ចាំងក្តារ និងដំបូលប្រក់ស័ង្កសី ទំហំ៧x៩ ម៉ែត្រ និងខូចខាតសម្ភារៈមួយចំនួន ។ គួរបញ្ជាក់ផងដែរមូលហេតុ បណ្តាលមកពីឆ្លង ចរន្ត អគ្គិសនី នឹងមិនបណ្តាលអោយមានអ្នករងរបួស និងរាលឆេះដល់ផ្ទះអ្នកជិតខាងនោះឡើយ។

ហេតុការណ៍នេះគេសង្កេតឃើញវត្តមានលោក សេង វិចិត្រ អភិបាលស្រុករលាប្អៀរ និងកម្លាំងអធិការដ្ឋាននគរបាលស្រុក សហការជាមួយកម្លាំងជំនាញការិយាល័យអគ្គីភ័យខេត្តកំពង់ឆ្នាំង និងប៉ុស្ត៍នគរបាលរដ្ឋបាលក្នុង ស្រុករលាប្អៀរ រួមទាំងប្រជាពលរដ្ឋ ចូលរួមអន្តរាគមន៍ពន្លត់ផងដែរ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន៤គ្រឿង (ឡានស្រុក០១គ្រឿង,ឡានខេត្ត០៣គ្រឿង) បាញ់ទឹកពន្លត់ អស់០២រថយន្ត ទើប រលត់ទាំងស្រុង ៕

error: Content is protected !!