លោក លីម ហ៊នព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តតាកែវ ចុះធ្វើអធិការកិច្ចនៅពន្ធនាគារខេត្តតាកែវ

 

(តាកែវ )៖ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ៣ ជា ប៊ុនថន តំណាង លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ គង់ ស៊ីថា ប្រធានពន្ធនាគារខេត្តតាកែវ បានទទួលស្វាគមន៍ លោក លីម ហ៊ន ព្រះរាជអាជ្ញារង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តតាកែវ

និងក្រុមការងារ បានចុះមកអធិការកិច្ចនៅពន្ធនាគារ លើការងារគ្រប់គ្រងជនជាប់ឃុំ រាប់ចំនួនជនជាប់ឃុំតាមបន្ទប់នៃអគារឃុំឃាំង ពិនិត្យបញ្ជីឈ្មោះជនជាប់ឃុំ ពិនិត្យម្ហូបអាហាររបស់ជនជាប់ឃុំ ពិភាក្សាការងារដោះស្រាយសំណូមពរ និងបញ្ហាប្រឈមរបស់ពន្ធនាគារ ក្នុងការអនុវត្តនីតិវិធី។

ជាលទ្ធផលនៃការចុះអធិការកិច្ចនេះ លោកព្រះរាជអាជ្ញារង បានកោតសរសើរ ពីការងារគ្រប់គ្រងបានល្អប្រសើរ ពុំមានបញ្ហាអ្វីគួរឱ្យកត់សម្គាល់ឡើយ។

error: Content is protected !!