សមាគមអ្នកសារព័ត៌មានខ្មែរប្រជាធិបតេយ្យយកអំណោយទៅជូនប្រជាពលរដ្ឋភៀសសិក

 

នៅថ្ងៃទី 21 ខែ 12 ឆ្នាំ 2025 សមាគមអ្នកសារព័ត៌មានខ្មែរប្រជាធិបតេយ្យ បានរួមសហការជាមួយសមាគមសហគ្រិនបញ្ញវន្តកម្ពជាវ័យក្មេង ដឹកនាំដោយឯកឧត្តមបណ្ឌិតឈៀង ច័ន្ទតារា នាំយកអំណោយទៅជួយឧបត្ថម្ភដល់វរកងទ័ពជាតិនិងប្រជាជនភៀសសឹកដើម្បីជួយសម្រាលបន្ទកក្នុងការផ្គត់ផ្គង់ស្បៀងអាហារនិងសម្ភារៈផ្សេងៗនៅស្រុកក្រឡាញ់ ខេត្តសៀមរាប។

សមាគមអ្នកសារព័ត៌មានខ្មែរប្រជាធិបតេយ្យដែលដឹកនាំដោយលោកបណ្ឌិត ហាក់ វណ្ណា អនុប្រធានទី 1 តំណាងលោកបណ្ឌិត សុខ សុវណ្ណ ប្រធានសមាគម លោកបណ្ឌិត អ៊ួងសុផាត អនុប្រធានទី 2  លោក កែវ ចាន់ឌួងអគ្គលេខាធិការ ឯកឧត្តមបណ្ឌិត ឡាយ ឡុងផេង អគ្គលេខាធិការរង និងអ្នកស្រី សៀវ សុមន្ថា សមាជិកសមាគម ក៏បានរួមចំណែកយកអំណោយជាសម្ភារៈនិងគ្រឿងឧបភោគបរិភោគរួមមានអង្ករ ១តោនពិល ៣០គ្រឿង
ចែកជូនដល់វរៈកងទ័ពជាតិនិងប្រជាជនភៀសសឹក ក្នុងនាមខ្មែរស្រឡាញ់ខ្មែរ ខ្មែរជួយខ្មែរ ប្រឆាំងនឹងការឈ្លានពានយ៉ាងព្រៃផ្សៃរបស់យោធាថៃមកលើអធិបតេយ្យភាព បូរណភាពទឹកដីរបស់យើងក្នុងពេលនោះដែរ។


បន្ទាប់ពីប្រគល់អំណោយស្បៀងអាហារនិងសម្ភារៈផ្សេងៗទៀតមួយចំនួនជូនដល់រដ្ឋបាលខេត្តបន្ទាយមានជ័យ និងវរកងទ័ពជាតិរួចមកក៏បានបន្តដំណើរនាំយកស្បៀងអាហារសម្ភារៈប្រើប្រាស់ទៅចែកជូនប្រជាជនភៀសសិកដែលកំពុងរស់នៅក្នុងវត្តបាល្លីដំរីក្រាបនៅស្រុកបន្ទាយស្រី ខេត្តសៀមរាប ចំនួន 200 គ្រួសារ។


លោកបណ្ឌិត ហាក់ វណ្ណា បានមានប្រសាសន៍ថា សមាគមអ្នកសារព័ត៌មានខ្មែរប្រប្រជាធិបតេយ្យ សូមថ្លែងអំណរគុណចំពោះសមាជិក សមាជិកា សមាគម និងសប្បុរសជនដែលបានចូលរួមឧបត្តមបរិច្ចាគធនធានផ្ទាល់ខ្លួនដើម្បីជួយដល់វរកងទ័ពជាតិនិងប្រជាជនភៀសសិក ហើយ សមាគមនិងគៀងគរស្វែងរកការឧបត្ថម្ភពីសប្បុរសជនជាបន្តទៀតដើម្បីជួយដល់វរកងទ័ពជាតិដែលបានបូជាសាច់ស្រស់ឈាមស្រស់ការពារជាតិមាតុភូមិពីការឈ្លានពានដ៏ឃោរឃៅមកលើបូរណភាពទឹកដីរបស់យើងនិងជនភៀសសិកដែលបានភៀសខ្លួនមកនៅជំរំដែលរៀបចំដោយអាជ្ញាធរ៕

error: Content is protected !!