ខេត្តកំពង់ឆ្នាំង ៖ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ ដោយមានការចង្អុលណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង ដោយមានការចង្អុលដឹកនាំតម្រង់ទិសដោយផ្ទាល់ របស់លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តកំពង់ឆ្នាំង នគរបាលទូទាំងខេត្តកំពង់ឆ្នាំង បន្តចុះជួយសម្រួលចរាចរណ៍ជាប្រចាំ តាមបណ្ដាសាលារៀន និងចំណុចដងផ្លូវសំខាន់ៗ
ក្នុងខេត្ត ជូនប្រជាពលរដ្ឋ ដើម្បីធានាសុវត្ថិភាពក្នុងការធ្វើដំណើរ ជាពិសេសសិស្សសាលាតូចងាយស្រួលឆ្លងផ្លូវចូល និងចេញពីសាលារៀន ដើម្បីបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ដែលអាចកើតមានឡើងជាយថាហេតុ មិនតែប៉ុណ្ណោះកងកម្លាំងយើងបានបន្តចុះធ្វើការផ្សព្វផ្សាយអំពីគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ពីផលប៉ះពាល់នៃគ្រឿងញៀន, បារីអេឡិចត្រូនិច, ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក
ដើម្បីបង្ការ ក៏ដូចជាកាត់បន្ថយបទល្មើសតាមមូលដ្ឋាន និងបានចុះសួរសុខទុក្ខប្រជាពលរដ្ឋតាមខ្នងផ្ទះនៅក្នុងមូលដ្ឋាន និងជម្រុញបន្ថែមដល់ពលរដ្ឋដែលមានកូនគ្រប់អាយុ និងអ្នកហួសសុពលភាព ត្រូវទៅធ្វើអត្តសញ្ញាណប័ណ្ណ និងបានប្រគល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សៀវភៅស្នាក់នៅ(ក២) សៀវភៅគ្រួសារ(ក៤) និងបន្តការល្បាតពួនស្ទាក់តាមគោលដៅសំខាន់នានា ដើម្បីរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានផងដែរ ។

បន្ថែមលើនេះ ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋជាអ្នកដំណើរតាមដងផ្លូវក្នុងខេត្ត សូមបើកបរដោយមានការទទួលខុសត្រូវ និងគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន បើកបរដោយការចេះយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក កុំបើកបរក្នុងស្ថានភាពស្រវឹង ជាពិសេសសូមមេត្តាបន្ថយល្បឿន និងបង្កើនការប្រុងប្រយ័ត្ន នៅចំណុចមុខសាលារៀន និងទីប្រជុំជននានាដែលងាយនឹងកើតមានគ្រោះថ្នាក់ចររាចរណ៍គ្រប់ពេលវេលា ៕

