សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យពីរនាក់ករណីលួចនិងទទួលទិញផលចោរកម្ម

 

កណ្តាល ÷ នេះមិនមែនរពឹសដៃផ្ទៃឆ្អែតនោះទេ តែគឺធ្លាប់ដៃអាឡៃខ្នោះ ដោយជនសង្ស័យ០២នាក់ត្រូវ សមត្ថកិច្ចចាប់វាយខ្នោះភ្លាមៗ ក្រោយម្នាក់ជាអ្នកធ្វើសកម្មភាពលួច ដែកទ្រទុយោទឹកស្អាត និងម្នាក់ទៀត ជាអ្នកទទួលទិញផលចោរកម្ម ដែលហេតុការបានកើតឡើងកាលពីវេលាព្រឹកព្រលឹមថ្ងៃទី០៤ខែមករាឆ្នាំ២០២៦ នៅចំណុចស្ពាន៦០ម៉ែត្រ ស្ថឹតក្នុងភូមិបត្តាជី(១)សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

វរសេនីយ៏ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ ដែលបានដឹកនាំកម្លាំងផ្មែកព្រហ្មទណ្ឌនិងប៉ុស្តិ៍នគរបាលព្រែកហូរ ដោយផ្ទាល់ បានប្រាប់អោយដឹងថា÷ ជនសង្ស័យទាំង០២នាក់មាន ÷ ទី១-ឈ្មោះ ឈឹន សុខខុន ភេទប្រុស អាយុ៤៤ ឆ្នាំ ជនជាតិខ្មែរ គ្មានមុខរបរពឹតប្រាកដ ជាអ្នកលួច (វិជ្ជមាននូវសារធាតុញៀន) , ទី២-ឈ្មោះ លាប សេងវ៉ាង ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ

មុខរបរទិញអេតចាយ ជាអ្នកទទួលទិញផលចោរកម្ម ដែលអ្នកទាំង០២ មានទីលំនៅ ក្នុងភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ សម្ភារៈចាប់យករួមមាន ÷ ដែក៤ជ្រុងចំនួន១៩កំណាត់ ,ដែកក្រចាប់ចំនួន១២ក្រចាប់ ,បន្ទះដែកមួយចំនួន។

លោកអធិការបានបញ្ជាក់បន្ថែមថា÷ គោរពបទបញ្ជា ឯកឧត្តម ឧត្តមសេនីយ៏ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បច្ចុប្បន្នអធិការដ្ធាននគរបាលក្រុងតាខ្មៅ បានដាក់បង្ហាញលេខទូរសព្ទ័របស់លោកធិការផ្ទាល់ និងលេខទូរសព្ទ័ ប៉ុស្តិ៍នគរបាលទាំង១០ ក្នុងក្រុងតាខ្មៅ ជាពិសេសគឺ បានបង្កើតហ្គ្រុបតេឡេក្រាម សម្រាប់ដាក់ជូនប្រជាពលរដ្ឋ រាយការណ៏បានគ្រប់ហេតុការណ៏ យ៉ាងទូលំទូលាយ និងមានប្រសិទ្ធិភាព ដែលហ្គ្រុបតេឡេក្រាមមានឈ្មោះ { អធិការដ្ធាននគរបាលក្រុងតាខ្មៅ ។


ផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ធអាចថតជាវិដេអូ រូបថត ឬជាសេចក្តីរាយការណ៏ជាសម្លេង ជាសារសរសេរ ធ្វើអោយកម្លាំងនគរបាលរបស់លោក ចុះអន្តរាគមន៏បានឆាប់រហ័យ បំរើសេចក្តីសុខ ជូនប្រជាពលរដ្ធក្នុងក្រុងតាខ្មៅបច្ចុប្បន្នជនសង្ស័យត្រូវឃាត់ខ្លួនដើម្បីកសាងសំណុំរឿងបន្តនីតិវិធី។

error: Content is protected !!